Sunday, May 8, 2011

Vaginal Discharge=ធ្លាក់ស

ការធ្លាក់សក៏ជាបញ្ហាមួយដែលស្ត្រីភាគច្រើនធ្លាប់ជួបប្រទះ។ ដោយការខ្មាស់អៀន ឬគឹត ថាវាជារឿងធម្មតា ស្ត្រីមួយចំនួនមិនបានមកពិគ្រោះជាមួយគ្រូពេទ្យទេ​ ហើយខ្លះទៀតក៏ ធ្វើការព្យាបាលទៅតាមការណែនាំតៗ គ្នាដែរ ដោយគ្មានវេជ្ចបញ្ជាត្រឹមត្រូវ។ ការធ្វើបែប នេះជាការខុសឆ្គងមួយ ព្រោះជម្ងឺនានាមិនអាចដូចគ្នាបានទេ ហើយត្រូវការរោគវិនិច្ឆ័យ ត្រឹមត្រូវ ទើបការព្យាបាលទទួលបានប្រសិទ្ធភាព។
ធ្លាក់ស ជាអ្វី?
ការធ្លាក់សជាការធ្លាក់នូវវត្តុវាវមួយប្រភេទ ដែលមិនមែនជាឈាម តាមទ្វាមាសស្ត្រី ឬ ប្រដាប់បន្តពូជស្ត្រី។ ការធ្លាកសនេះមានពីរប្រភេទ គឺការធ្លាក់សដោយសារតែមានជម្ធឺ និង​ការធ្លាក់ស​ធម្មតា​មិន​មាន​ជម្ធឺ។

១. ការ​ធ្លាក់​ស​មានជម្ធឺ ៖ ជា​ការ​ធ្លាក់​ស​មួយដែលមានធុំក្លិន ហើយពេលខ្លះទៀតអាច ធ្លាក់​ឈាម​មក​ជាមួយ​​ផង​ដែរ។ ការធ្លាក់សនេះ​បណ្តាល​មក​ពី​មេរោគ ហើយ​នាំឲ្យកើតជម្ងឺ​ ស្ត្រីនេះតែម្តង ក្នុងន័យថាការធ្លាក់ស ជារោគសញ្ញាមួយនៃរោគស្ត្រី។ មេរោគ​ដែល​បង្ក​ឲ្យ មានការ​ធ្លាក់​ស​មាន​ច្រើន​ប្រភេទ​។
២.ការធ្លាក់សធម្មតាមិនមានជំងឺ ៖ ជាការធ្លាក់សដែលមានសណ្ឋានដូចជាទឹកសម្បោរ ឬជាទឹករំអិល ឬដូច​ផ្នែកសនៃពងមាន់ ហើយពុំមានធុំក្លិនទេ។ ជាទូទៅបើគេយកសនោះ ទៅពិនិត្យមើល គេមិនឃើញមាន កោសិកា​អ្វី​ទេ (មិនឃើញមានមេរោគ) និង​គ្មាន​គ្រាប់​ ឈាមស​ឡើយ។ នៅ​ក្នុង​មជ្ឈដ្ឋាន​ប្រដាប់​បន្តពូជស្ត្រី មានអាស៊ីតបាស ប៉េ​​​អាស់(pH) ចាប់ពី៣.៨ទៅ​៤.៥។ ប៉េអាស់នេះមាន​ទទួល​នាទី​អាចជួយទប់ទល់​ និង បង្អាក់ការកកើត នៃ​មេរោគមួយចំនួនដែលមាននៅក្នុងប្រដាប់​បន្តពូជ​ស្ត្រី​។
 
ការធ្លាក់សជារោគសញ្ញានៃជំងឺផ្សេងទៀត
ការធ្លាក់សជារោគសញ្ញានៃជំងឺមួយចំនួនដែលមានដូចជា ការ​រលាក​ទ្វាមាស រលាកស្បូន ជាដើម។ ស្ត្រីដែល​​មានជម្ធឺទាំងនេះតែងមានការធ្លាក់ស និងមាន​រោគ​សញ្ញាផ្សេងៗទៀត៖
  • ធ្លាក់សមានធុំក្លិន
  • ក្រហាយនៅប្រដាប់ភេទ
  • រមាស់ទ្វារមាស
  • ឈឺចាប់ពេលរួមភេទ
  • នោមញឹកញាប់ ហើយផ្សាជាដើម
មូលហេតុដែលបង្កឲ្យស្ត្រីធ្លាក់ស
ការធ្លាក់សអាចបណ្តាលមកពីផ្សិត។ ការធ្លាក់សម្យ៉ាងទៀតនោះ​គឺ​វា​កើត​មក​ពី​មេ​រោគ ​ជាច្រើនរួមគ្នាកកើតបានជា ស នេះតែម្តង។ មួយវិញទៀត ចំពោះ​ស្ត្រី​ដែល​ប្រើ​ប្រាស់​ថ្នាំ ពន្យារ​កំណើត និង​ចំពោះស្ត្រី​ដែល​ មានផ្ទៃពោះ​ក៏អាច​មាន​ការ​ធ្លាក់សបានដែរ។ មេរោគ ​ដែល​នាំ​ឲ្យ​មាន​ការ​​ធ្លាក់​ស​មានដូចជា ផ្សិត ទ្រីកូម៉ូណាល់ ហ្គាណឺវ៉ឺឡា ជាដើម។
ការ​ព្យាបាលជំងឺ​ធ្លាក់​ស
ជម្ងឺធ្លាក់សគឺព្យាបាលទៅតាមប្រភេទនៃមេរោគដែលបង្ក ហើយក៏មានប្រសិទ្ធភាពទៅតាម មេរោគទាំងនោះផងដែរ។ លោកអ្នកគួរតែព្យាយាមធ្វើយ៉ាងណាកុំឲ្យខូចមជ្ឈដ្ឋានប៉េអាស់ នៅត្រង់ប្រដាប់បន្តស្ត្រី ព្រោះបើប៉េអាស់ខូច មេរោគទាំងឡាយអាចជ្រាបចូលយ៉ាងរហ័ស ទៅក្នុងខ្លួនស្ត្រីបាន។
ការផលវិបាកនៅវ័យចំណាស់
ចំពោះស្ត្រីដែលមានវ័យចំណាស់ គាត់មិនមានធ្លាក់សទេ។ ភាពស្ងួតនៅប្រដាប់ភេទ គឺ​ បណ្តាល​មកពី​កង្វះ​អ៊ីដ្រូហ្សែន។ ប៉ុន្តែ​បើ​គាត់​មានធ្លាក់សហើយមានធុំក្លិន និងមានឈាម តិ​ច​ៗ​នោះ ត្រូវតែប្រុងប្រយ័ត្ន ព្រោះនេះ​ជារោគ​សញ្ញានៃជម្ងឺមហារីកមាត់ស្បូន។ ចំណែក​ឯ ស្ត្រីដែលនៅលីវ​ពេល​ដែលជិតដល់​ពេល​មានរដូវ​ ឬពាក់​កណ្តាលនៃថ្ងៃ​រដូវ តែងតែមានការ ធ្លាក់ទឹករំអិលដែលមិនមែន​ជា​ជម្ងឺ និង​មិន​មែន​ជា​ការ​ធ្លាក​ស​មាន​ជម្ងឺ​ និងមិនមែនជាការ ធ្លាក់​សមាន​ជម្ងឺ និងមិនមែនជាការធ្លាក់សមានជម្ងឺទេ។
វិធីបង្ការជម្ងឺធ្លាក់ស
វិធីបង្ការជម្ងឺនេះធ្វើឡើងទៅតាមមេរោគ​ដែល​បង្ក​។ វិធីមួយ​ទៀតនោះគឺស្ត្រីមិនត្រូវលាង សម្អាតប្រដាប់ភេទ​ច្រើនដងពេកទេ​ក្នុងមួយថ្ងៃ និងត្រូវធ្វើ​ការ​សម្អាតពី ផ្នែក​ខាងមុខ ​ទៅផ្នែកខាងក្រោយ ទើបជាការល្អ និង​អាច​ចៀស​វាង​ផុតពីជម្ងឺស្ត្រីនានា។
បើអ្នកមានធ្លាក់សដែលមិនធម្មតា មាន​ធុំ​ក្លិន មានការឈឺ​ចាប់​ និងមានរយៈពេល​យូច្រើន ថ្ងៃនោះ សូមអ្នកប្រញាប់ប្រញាលទៅជួបគ្រូពេទ្យជំនាញដើម្បីប្រឹក្សា និងព្យាបាល ចៀសវាង ការមកកាន់មុន្ទីពេទ្រយឹតពេល ធ្វើឲ្យជម្ងឺកាន់តែធ្ងន់ធ្ងរ។

0 comments:

Post a Comment